Hin Channiroth

Hin Channiroth Instagram – សួស្ដីអ្នកទាំងអស់! បងប្អូនប្រហែលជាធ្លាប់តែឃើញវត្តមាននាងខ្ញុំនៅលើកញ្ចក់ទូរទស្សន៍ ឬក្នុងកម្មវិធីផ្សេងៗ ប៉ុន្តែថ្ងៃនេះខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាគឺការងារផ្ទះបាយប្រចាំថ្ងៃ។ សម្រាប់នាងខ្ញុំផ្ទាល់ ការធ្វើម្ហូបមិនមែនគ្រាន់តែធ្វើឱ្យឆ្ងាញ់នោះទេ តែយើងក៏ត្រូវគិតគូរដល់សុខភាពផងដែរ។ សំណាងល្អ នាងខ្ញុំមានប្រេងឆា Simply (ស៊ីមភ្លី) ជាដៃគូដ៏ទុកចិត្តរបស់នាងខ្ញុំ ជួយឱ្យម្ហូបមានឱរសជាតិ ក៏ដូចជាជួយដល់សុខភាព ជាពិសេសជួយដល់សុខភាពបេះដូងរបស់យើង។

សុខភាពបេះដូង គឺជាអាទិភាពចម្បងរបស់នាងខ្ញុំ។ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក ជំងឺស្ទះសរសៃឈាមបេះដូងគឺជាមូលហេតុចម្បងមួយដែលឆក់យកអាយុជីវិតជនរងគ្រោះជាច្រើននៅក្នុងប្រទេសកម្ពុជាយើង។ យ៉ាងណាយើងអាចបង្ការជំងឺនេះបានដោយការផ្លាស់ប្តូររបៀបរស់នៅ ទម្លាប់ហាត់ប្រាណ និងរបបអាហារត្រឹមត្រូវ។

ប្រសិនបើបងប្អូនមិនដឹងថាគួរចាប់ផ្ដើមបែបណា បងប្អូនអាចសាកល្បងចម្អិនម្ហូបអាហារប្រចាំថ្ងៃដោយប្រើប្រេងឆា Simply (ស៊ីមភ្លី) នេះបានណា

ស៊ីមភ្លី (Simply) ប្រេងសណ្តែកសៀងសុទ្ធ ១០០% ដែលសម្បូរដោយសារធាតុ អូមេហ្គា3, 6, 9 ជួយប្រឆាំងអុកស៊ីតកម្ម ជួយទប់ស្កាត់កូឡេស្តេរ៉ូលអាក្រក់ និងការពារសុខភាពបេះដូង។
ស៊ីមភ្លី (Simply) ប្រេងអង្ករសម្រូបសុទ្ធ១០០% សម្បូរសារធាតុ ហ្គាម៉ា អូរីហ្សាណុល (Gamma Oryzanol) ជួយកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ និងកាត់បន្ថយហានិភ័យនៃជំងឺស្ទះសរសៃឈាមបេះដូង។
ស៊ីមភ្លី (Simply) ប្រេងផ្កាឈូករ័ត្នសុទ្ធ ១០០% សម្បូរវីតាមីន E និងខ្លាញ់ឆ្អែតកម្រិតទាប ល្អសម្រាប់សុខភាពបេះដូង។

បេះដូងយើង គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះបេះដូងសំខាន់ណាស់ចំពោះជីវិត ដែលជួយជំរុញគ្រប់ចលនា និងបទពិសោធដែលយើងមាន។
គ្រប់ចង្វាក់បេះដូង គឺជាការក្រើនរំឭកពីតម្លៃដែលគ្មានអ្វីអាចជំនួសបាន ជាកំណប់ទ្រព្យដែលយើងត្រូវថែរក្សាការពារ ដើម្បីឱ្យជីវិតយើងរស់នៅពេញលេញ និងមានសុខភាពល្អ។

សូមវិនិយោគសម្រាប់សុខភាពបេះដូងយើងទាំងអស់គ្នា ជាមួយប្រេងឆាSimply (ស៊ីមភ្លី) ចាប់ពីពេលនេះតទៅ។

សម្រាប់ព័ត៌មានបន្ថែមអំពីប្រេងឆាណាចា៎ បងប្អូនអាច Comment ខាងក្រោមនេះ!

#Simply #សម្រាប់សុខភាពបេះដូង #វិនិយោគសម្រាប់បេះដូង #ប្រេងសណ្តែកសៀងស៊ីមភ្លី #ប្រេងអង្ករសម្រូបស៊ីមភ្លី #ប្រេងផ្កាឈូករ័ត្នស៊ីមភ្លី | Posted on 19/Oct/2024 07:16:37

Hin Channiroth
Hin Channiroth

Check out the latest gallery of Hin Channiroth