Aok Sokunkanha Instagram – កុំភ្លេចណា !!! ជួបគ្នាជាមួយនាងខ្ញុំ ឱក សុគន្ធកញ្ញា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងតារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀត ក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលរៀបចំទ្បើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានកម្មវិធីពិសេសៗជាច្រើនដូចជា ការដង្ហែក្បួនដ៏អស្ចារ្យ ការសម្តែងសិល្បៈទស្សនីយភាពចម្រុះ ដែលមានសិល្បករសិល្បការិនីល្បីៗជាច្រើនរូប និងការរាប់ថយក្រោយក្រោមពន្លឺកាំជ្រួចដ៏ស្រស់ស្អាត ដើម្បីស្វាគមន៍ឆ្នាំថ្មី និងអញ្ជើញមកភ្លក្សម្ហូបអាហារចម្រុះ និងមកថតរូបជុំគ្នា ជាមួយនឹងការតុបតែងដ៏អស្ចារ្យពីព្រឹត្តិការណ៍របស់យើង 🥰❤️💙
👉 តស់ !!! រួមគ្នាសាទរ សាទរដោយអំណរ សាទរកម្ពុជា !!!
🗓 កាលបរិច្ឆេទ៖ ៣១ ធ្នូ ២០២៤
⏰ ម៉ោង៖ ៣ រសៀល រហូតដល់ ១:០០ រំលងអធ្រាត្រ
📍 ទីតាំង៖ នៅបរិវេណសួនព្រះបរមរាជវាំង (រាជធានីភ្នំពេញ)
📺 ផ្សាយផ្ទាល់៖ គេហទំព័រហេ្វសប៊ុករបស់ BTV, TVK និង សាទរកម្ពុជា Celebrating Cambodia
🗣 កុំភ្លេចចូលរួមទស្សនាដោយសេរីទាំងអស់គ្នា !!!
#Sator
#CelebratingCambodia
#សាទរកម្ពុជា | Posted on 26/Dec/2024 15:30:25



