Mean Sonyta

Mean Sonyta Instagram – ប្រហេសបាត់ប្រយ័ត្នគង់គ្មានអ្នកណាគេស្រលាញ់យើងជាងយើងស្រលាញ់ខ្លួនឯងទេ នេះជាសមិទ្ធិផលដែលខ្ញុំបានខំប្រឹងជាងរយះពេល10ឆ្នាំជាងមកនេះ🇰🇭🇰🇭🇰🇭

រឿងជាតិ ជារឿងយើងទាំងអស់គ្នា!

ជាដំបូង ខ្ញុំសូមជូនពរបងប្អូនពលករខ្មែរដែលត្រលប់មកកម្ពុជាវិញធ្វើដំណើរទៅស្រុកកំណើតប្រកបដោយសុខសុវត្ថិភាព មិនតែប៉ុណ្ណោះ គ្រប់យ៉ាងរាជរដ្ឋាភិបាលយើងលោកយកចិត្តទុកដាក់ និងបានរៀបចំជូនបងប្អូនរួចជាស្រេច ទាំងមធ្យោបាយធ្វើដំណើរ និងឱកាសការងារ។

ដោយឡែក រឿងតួថៃដែលមិនល្បី តែតោងចង់បានល្បីតាមរយៈស្ថានការណ៍ ជារឿងដែលគ្មានប្រយោជន៍បំផុត ព្រោះនេះជាការបញ្ឆេះកំហឹងជាតិសាសន៍ឱ្យកាន់តែខឹងស្អប់គ្នាកាន់តែខ្លាំង តែនេះយើងពិបាកហាមដែរ ព្រោះសារជាតិជាឈ្លើង គឺឈឺចាប់ពេលគេបេះចេញពីសាច់លែងឱ្យជញ្ជក់ឈាម ហើយត្រូវគេញិចចោលទៀត អ្នកសិល្បៈជ្រុលនិយមបែបហ្នឹងមិនប្រាកដថាទទួលបានការសិក្សាពេញលេញទេ យើងក៏មិនគួរឈឺក្បាលហាលថ្ងៃនឹងមនុស្សធន់ហ្នឹងពេកដែរ។

ទោះជាយ៉ាងណា នាងខ្ញុំ សូមដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងៗទាហានជួរមុខដែលលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងការថែរក្សាឱ្យបាននូវបូរណភាពទឹកដី និងប្រាសាទគ្រប់ប្រាង្គណ៍នៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងក្រោយ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនខ្មែរទាំងអស់រក្សាចិត្តឱ្យត្រជាក់ នឹងនរ ទុកចិត្ត និងជឿជាក់លើថ្នាក់ដឹកនាំដែលជាប្រមុខរាជរដ្ឋាភិបាលរបស់យើង មិនតែប៉ុណ្ណោះ យើងរួមគ្នា បន្តសហការគ្នា សាមគ្គីគ្នា ក្នុងការគាំទ្រទៅដល់បងៗទាហានជួរមុខបន្តទៀតមិនថាជា ថវិកាក្ដី ឬសម្ភារៈប្រើប្រាស់ចាំបាច់ក្ដី។

នាងខ្ញុំមាន សូនីតា ពិតជាមានមោទនភាពក្នុងនាមជាកូនខ្មែរ ពេលមានរឿងទើបដឹងថា ខ្មែរក្រោកហើយ ប្រទេសយើងខ្លាំង ព្រោះប្រជាជនយើងខ្លាំង!

#ខ្មែរស្រលាញ់ខ្មែរ
#ខ្មែរគាំទ្រផលិតផលខ្មែរ
#ខ្មែរជួយខ្មែរ | Posted on 14/Jun/2025 16:33:00

Mean Sonyta
Mean Sonyta

Check out the latest gallery of Mean Sonyta