Mean Sonyta

Mean Sonyta Instagram – ពួកយើងកំពុងលង់លក់យ៉ាងស្កប់ស្កល់ តែអ្នកឈរយ៉ាងស្វាហាប់ប្រដាប់ដោយអាវុធដែរមានទំងន់ធ្ងន់ដើម្បីល្បាតនិងរក្សារសុវត្ថិភាពដល់យើង។

ពួកយើងកំពុងហូបឆ្ញាញ់ តែអ្នកត្រៀមស្រេចជាមួយអាហារងាយៗ រហ័សៗដើម្បីតែបំពេញក្រពះនិងកំលាំងហើយបន្តរក្សាជំហរដ៏មាំក្នុងការការពារដែនដីដែរជាកម្មសិទ្ធិរបស់យើង។

ពួកខ្ញុំជាអ្នកនៅឆ្ងាយសមរភូមិ សូមផ្ញើកម្លាំងចិត្តពីចម្ងាយដល់បងៗកងទ័ពជួរមុខទាំងអស់ សូមមានស្មារតីរឹងមាំជានិច្ច។

សូមទេវតាតាមថែរក្សា កងទ័ព ប្រជាជនក្បែរសមរភូមិ និងជាតិខ្មែរទាំងមូល សុខសុវត្ថិភាពគ្រប់គ្នា គ្រប់ទីកន្លែង មានអំណាចឈ្នះមារសត្រូវ 🙏❤️🇰🇭

សូមគោរពដឹងគុណវីរភាពកងទ័ពជួរមុខ ពលទាហាន មេបញ្ជាការ ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ទាំងអស់ ពិសេសសូមធ្វើការគោរព និង ជឿទុកចិត្តជានិច្ចចំពោះគ្រប់ការសម្រេចចិត្តរបស់ប្រមុខរដ្ឋនិងថ្នាក់ដឹងនាំគ្រប់ជាន់ថ្នាក់🫡

#cambodia #khmer #ប្រាសាទតាមាន់ធំ #ប្រាសាទតាក្របី #ប្រាសាទព្រះវិហារ

#ថៃជាអ្នកផ្តើមសង្គ្រាម
#ThailandStartedTheWar
#ThailandOpenedFire
#ThaiopendFire | Posted on 24/Jul/2025 10:50:02

Mean Sonyta
Mean Sonyta

Check out the latest gallery of Mean Sonyta