Mean Sonyta Instagram – ជំរាបសួរបងប្អូនជនរួមជាតិទាំងអស់គ្នា ដូចបងប្អូនដឹងស្រាប់ហើយថានៅក្នុងស្ថានភាព និងកាលៈទេសៈមួយនេះបងប្អូនប្រជាជនខ្មែរយើងដែលរស់នៅជាប់ខ្សែរបន្ទាត់ព្រំដែនមួុយចំនួនធំកំពុងតែត្រូវបានភៀសខ្លួនពីផ្ទះ ពីស្រុកកំណើតដ៏កក់ក្ដៅរបស់ខ្លួនមករកតំបន់ដែលមានសុវត្ថិភាព ដូច្នេះហើយនាងខ្ញុំមាន សូនីតា ក៏មិនទ្រាំឈរមើលពីចំងាយដែរ ឥលូវនេះខ្ញុំនឹងពាំនាំយកសម្ភារៈចាំបាច់មួយចំនួន ដូចជាក្រមា អាហារ និងគ្រឿងប្រើប្រាស់មួយចំនួនទៅជួយ និងជួបផ្ទាល់ជាមួយនឹងពួកគាត់តែម្ដង ប្រសិនបើបងប្អូនជនរួមជាតិយើងចង់ចូលរួមបរិច្ចាកជាទឹកប្រាក់ដែលជាទឹកចិត្តដើម្បីជួយដល់ប្រជាជនខ្មែរដែលកំពុងខ្វះខាតអាចចូលរួមជាមួយរូបនាងខ្ញុំបានតាមរយៈ ABA របស់ខ្ញុំផ្ទាល់តែម្ដង ហើយពួកខ្ញុំនឹងទៅជួបបងប្អូនពូមីងដោយផ្ទាល់ដល់ទីកន្លែងតែម្ដងនៅថ្ងៃទី 27 នេះ ខ្ញុំសូមធានានូវរាល់កាក់សេនដែលបងប្អូនបានបរិច្ចាកនឹងបានទៅដល់ដៃបងប្អូនដែលខ្វះខាត និងកំពុងភៀសខ្លួន។
ខ្មែររួមគ្នា ខ្មែរសាមគ្គីគ្នា ខ្មែរខ្លាំង
ករណីឈ្មោះ : MEAN SONYTA
លេខករណី : 678 999 997
https://pay.ababank.com/La3WitRbnsa1g9Qv9 | Posted on 25/Jul/2025 20:00:52



