Mean Sonyta

Mean Sonyta Instagram – បន្ទាប់ពីបានទៅដល់ទីតាំងបងប្អូនជនភៀសសឹកហើយ នាងខ្ញុំពិតជាក្ដុកក្ដួលរកនិយាយមិនចេញ មិននឹកស្មានថាសុខៗ ស្រុកទេសដែលធ្លាប់តែមានសន្ដិភាព បែរទៅជាមានសង្គ្រាម។
បងប្អូនជនភៀសសឹក ដែលនាងខ្ញុំទៅដល់ ភាគច្រើនគឺជា មនុស្សចាស់ជរាក្រីក្ររកហូបរាល់ថ្ងៃសឹងតែមិនគ្រប់ផង នៅមកត្រូវរស់នៅគេចពីសង្គ្រាមទៀត។
ខ្លោចចិត្តជាងគេនោះ គឺពួកគាត់សុទ្ធតែមានសមាជិកគ្រួសារជាកងទ័ពជួរមុខ ដែលកំពុងតែទប់ទល់ជាមួយខ្មាំងនៅសមរភូមិ។
នៅក្នុងគ្រានេះ នាងខ្ញុំមានតែខំប្រឹងជួយឲ្យអស់ពីសមត្ថភាព សង្ឃឹមថា កម្ពុជានឹងរួចផុតពីសង្គ្រាម ដើម្បីឲ្យបងប្អូនយើងជនភៀសសឹកបានត្រឡប់ទៅនៅផ្ទះសម្បែងជួបកូនជួបចៅឆាប់ៗនេះ។
នាងខ្ញុំ មាន សូនីតា លើកម្រាមដៃដប់ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធិទាំងឡាយដែលមាននៅលើលោកនេះ ជួយការពារឃុំគ្រោងប្រជាជនខ្មែរស្លូតត្រង់នៃប្រទេសកម្ពុជាផង🙏 | Posted on 27/Jul/2025 17:18:16

Mean Sonyta
Mean Sonyta

Check out the latest gallery of Mean Sonyta