Mean Sonyta

Mean Sonyta Instagram – ក្រមាខ្មែរ >> ផលិតផលរបស់ខ្មែរ>>> ផលិតនៅខ្មែរ 🇰🇭

រំលឹកប្រវត្តិខ្លះៗ ពីដំណើរដ៏ជូរចត់របស់ក្រមាខ្មែរដែលជាការតស៊ូជិត១០ឆ្នាំមកហើយ នៅតែមិនទាន់មានការគាំទ្រច្រើនដ៏ដែរ ទោះបីជាយើងខិតខំយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចប្រៀបធៀបនឹងផលិតផលមួយចំនួនដែលនាំចូលពីខាងក្រៅមក ។

ផ្ទះស្រលាញ់បានបង្កើតតាំងពីឆ្នាំ 2016 មកម្ល៉េះ ខ្ញុំបានបង្កើតនឹងតស៊ូខ្លាំងណាស់ទោះបីជាមានការបង់ខាតរាល់ខែហើយមានឧបសគ្គអ្វីក៏ដោយ ក៏ប្រឹងតស៊ូជំនៈបើកដល់សព្វថ្ងៃនេះដែរ សួរថាចំនេញទេហើយហត់អត់ ?? ហើយបើខាតអញ្ចឹងរាល់ខែម៉េចមិនបិទទៅ ?? នៅខំទៀតធ្វើអី ??ចំលើយតែម្យ៉ាងគត់ ក៏ព្រោះតែគិតថាបើខ្ញុំមិនធ្វើ បើខ្ញុំមិនការពារ បើខ្ញុំមិនអភិរក្ស បើខ្ញុំមិនអភិវឌ្ឍន៍ បើខ្ញុំមិនស្រលាញ់ តើមានអ្នកណាមកអើពើទេពីក្រមាខ្មែរ ឫក៏ចាំពេលគេយកទៅបាត់ទើបម្នាក់ៗស្រែកមកតវ៉ាថាជារបស់យើងទេ !!

នាងខ្ញុំមាន សូនីតា ក្នុងនាមជាកូនខ្មែរ សូមស្រលាញ់អោយចេញពីចិត្ត កុំស្រលាញ់តែមាត់ ហើយសូមជួយគាំទ្រផលិតផលដែលជារបស់ខ្មែរឡើង ដើម្បីអោយពលរដ្ធខ្មែរមានមុខរបរ និងសេដ្ធកិច្ចខ្មែរមានការកើនឡើង ។

@slanh_house_ | Posted on 15/Jun/2025 20:09:26

Mean Sonyta
Mean Sonyta

Check out the latest gallery of Mean Sonyta